ការគេងឲ្យបានគ្រប់គ្រាន់ គឺជាទង្វើដ៏ល្អប្រសើរមួយសម្រាប់សុខភាពរបស់មនុស្សយើងគ្រប់គ្នា។ មនុស្សមួយចំនួនមិនបានដឹងទេថាចំនួនម៉ោងដែលគេងគឺអាស្រ័យទៅតាមវ័យរបស់មនុស្ស។ ដូច្នេះការដែលគេងបានគ្រប់គ្រាន់ គេងបានគ្រប់ចំនួនម៉ោងទៅតាមអាយុ តាមវ័យរបស់យើងគឺកាន់តែជួយធ្វើឲ្យយើងមានសុខភាពល្អ រាងកាយមាំមួន ស្មារតីភ្លឺថ្លា អារម្មណ៍ស្រស់ស្រាយ ជាងមុនថែមទៀត។ តោះចង់ដឹងអត់ថា! តើអ្នកត្រូវគេងប៉ុន្មានម៉ោងដើម្បីឲ្យសមស្របតាមកម្រិតអាយុរបស់អ្នកនៅពេលនេះ?

១. សម្រាប់ទារកទើបនឹងកើត ត្រូវការគេងឲ្យបានពី ១៤​ ទៅ ១៧ម៉ោង

២. សម្រាប់ទារកដែលមានអាយុទើបតែ ១២ខែ ត្រូវគេងឲ្យបាន ១៤ម៉ោង (គិតបញ្ជូលទាំងការគេងពេលថ្ងៃផងដែរ)

៣.​​ សម្រាប់កុមារតូចៗអាយុត្រឹម ២ឆ្នាំ ត្រូវគេងឲ្យបាន ១២ ទៅ ១៧ម៉ោង (គិតបញ្ជូលទាំងការគេងពេលថ្ងៃផងដែរ)

៤. សម្រាប់កុមារតូចៗអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ត្រូវការគេងឲ្យបានពី ១០​ ទៅ ១៣ម៉ោង

៥. សម្រាប់កុមារតូចៗអាយុចាប់ពី ៦ឆ្នាំ ដល់ ១៣ឆ្នាំ ត្រូវការគេងឲ្យបានពី ៩ ទៅ ១១ម៉ោង

៦. សម្រាប់ក្មេងៗជំទង់ ចាប់ពីអាយុ ១៤ឆ្នាំ ដល់ ១៧ឆ្នាំ ត្រូវការគេងឲ្យបានពី ៨ ទៅ ១០ម៉ោង

៧.​​ សម្រាប់មនុស្សពេញវ័យ ត្រូវការគេងឲ្យបានពី ៧ ទៅ ៨ម៉ោង

អត្ថបទ៖ សុភី

ប្រភព៖ https://restonic.com/blog/how-much-sleep-need-24325