ពិធីបុណ្យហាឡូវីន«Halloween» គឺជាពិធីបុណ្យរបស់ជនជាតិខេល (Celt)​ ដែលជាជនជាតិភាគតិចមួយក្រុមរស់នៅលើកោះ Ireland ដែលអត្ថន័យនៃពិធីបុណ្យនេះគឺ ប្រារព្ធឡើងសម្រាប់ការបញ្ចប់រដូវក្តៅ ឆ្លងចូលរដូវរងារ ហើយក៏ជាពេលវេលាមួយដែលពួកគេ មានជំនឿថាខ្មោចព្រាយបិសាច នឹងចាប់ផ្តើមដើរចូលសណ្ឋិតក្នុងខ្លួនមនុស្សរស់ ផ្តល់ភាពភ័យខ្លាចដល់មនុស្សផងទាំងពួង។​ ដូច្នេះដើម្បីបណ្តេញពួកខ្មោចបិសាចទាំងនោះចេញអោយអស់ ពួកមនុស្សក៏បានចាប់ផ្តើម ពាក់របាំងម៉ាសមុខ និងតុបតែងខ្លួនបន្លំជាព្រាយបិសាច រាល់ចេញធ្វើដំណើរម្តងៗ ក្នុងបំណងបង្វែរដានពួកខ្មោចបិសាចឲ្យទៅរកកន្លែងផ្សេង ហើយទំនៀមទំលាប់នេះក៏បានបន្តរហូតមកដល់សម័យបច្ចុប្បន្ននេះឯង។ ពិធីបុណ្យនេះ គេតែងប្រារព្ធឡើងនៅរៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា។ 

សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង ឲ្យតែដល់កំឡុងខែនេះម្តងៗ គេតែងតែសង្កេតឃើញថានៅតាមហាងទំនិញ ផ្សារទំនើប ភោជនីយដា្ឋននានា តែងតែមានដាក់តាំង​ និងលក់នូវរូបគោមធ្វើពីផ្លែល្ពៅ ទីងមោង និង សម្លៀកបំពាក់មេធ្មប់ ជាដើម ដើម្បីត្រៀមប្រារព្ធពិធីបុណ្យនេះ។ ឯនៅតាមបារ ឬក្លឹបរាត្រីនានាវិញ​ ក៏មិនខុសគ្នាប៉ុន្មានដែរ នៅទីនោះអ្នកដែលចូលទៅកម្សាន្ត ពួកគេនិយមស្លៀកពាក់ ឬតុបតែងខ្លួន គូសមុខមាត់ជាខោ្មច ឬបិសាច ដើម្បីអបអរពិធីបុណ្យនេះផងដែរ។

ដោយមើលឃើញដូចនេះហើយ ដើម្បីសម្រួលដល់អ្នកដែលមានគម្រោងទៅចូលរួមក្នុងពិធីបុណ្យនេះ ទើបខាង LBN Entertainment យើងខ្ញុំបានដកស្រង់នូវរបៀបគូសគំនូរលើមុខទាំង៥ម៉ូដខាងក្រោមនេះមកបង្ហាញជូន៖ 

របៀបទី១

របៀបទី២

របៀបទី៣

របៀបទី៤

របៀបទី៥

អត្ថបទ៖ សុភី

ប្រភព៖ http://khmerdiscussion.com/index.php?topic=137.0