ជីវិតគឺពិតជាមិនទៀងទាត់ឡើយ គ្រាន់តែរឿងតូចតាចសោះ បែរជាធ្វើឲ្យជីវិតជួបនឹងគ្រោះអាក្រក់បែបនេះ ប្អូនស្រីម្នាក់ដែលត្រូវមានអនាគតភ្លឺស្វាង ជាមនុស្សល្អ ស្លូតត្រង់ និងជាគ្រូបង្រៀនម្នាក់ ត្រឹមតែដុសធ្មេញសោះ ប្រែក្លាយទៅជាកើតជំងឺមហារីកទៅវិញ ។ ដោយមើលឃើញហើយមានចិត្តអាណិតអាសូរជាពន់ពេកទើប ម្ចាស់គណនីហ្វេសប៊ុក Arollra Corolla បានធ្វើការជួយផុស ផ្សព្វផ្សាយ ស្វះស្វែងរកជំនួយដើម្បីជួយសង្រ្គោះអាយុជីវិតរបស់ប្អូនស្រីនៅលើគណនីហ្វេសប៊ុករបស់គាត់ផ្ទាល់តែម្តង។ 

ការផុសនោះបានរៀបរាប់ថា៖ « សួស្តីបងប្អូនពូមីងទាំងអស់គ្នា ថ្ងៃនេះមកដើម្បីសុំជំនួយជាការចែករំលែក។ ដោយអ្នកគ្រូម្នាក់គាត់ជាមនុស្សល្អណាស់ តែបែរជាជួបរឿងអកុសលទៅវិញ។​ ដំបូងឡើយគ្រាន់តែដុសធ្មេញបញ្ច្រស់ចាក់អញ្ចាញ តែវះហើយបែរជាទៅជាធ្ងន់ធ្ងរ ចេញទៅជាជំងឺមហារីកទៅវិញ។ ឥឡូវនេះគាត់ត្រូវការជំនួយពីបងប្អូនទាំងអស់គ្នាណាស់ ព្រោះគាត់គ្មានថរិការដើម្បីវះកាត់ទេ ត្រូវចំនាយរហូតដល់ជាង២ម៉ឺនដុល្លារ។ រាល់ថ្ងៃគាត់នៅជាមួយប្អូនថ្លៃ និងកូនតូចមួយនៅឧត្តរមានជ័យ ហើយគាត់មិនមានឪពុកម្តាយនោះទេ។ ដូចនេះសង្ឃឹមថាបងប្អូនអាណិត និងជួយសំរួលការលំបាកគាត់ខ្លះដោយជួយជាថវិការម្នាក់បន្តិចបន្តួច។ »

ម្ចាស់គណនីហ្វេសប៊ុកមួយនេះ គាត់បានរៀបរាប់បន្តថា៖ «​ នាងខ្ញុំ នឹងចុះយកថវិការជូនគាត់នៅខែ១០នេះ បងប្អូនអាចទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមលេខ 078​ ​528 989 / 070 554 555
***ABA: 000411614 El Chariya
​ ​»

ដូច្នេះ​ បើបងប្អូនទាំងអស់គ្នាបានឃើញការផុសនេះហើយ មានចិត្តអាណិតអាសូរចង់ជួយដល់អ្នកគ្រូម្នាក់នេះ អាចធ្វើការទំនាក់ទំនងទៅកាន់គណនីហ្វេសប៊ុក លេខទូរស័ព្ទ ឬអាចវេរជាលុយដោយផ្ទាល់តាមលេខគណនេយ្យដូចបានបញ្ជាក់នៅខាងលើស្រាប់។

អត្ថបទ៖ សុភី

ប្រភព៖ Facebook