គន្លឹះ៤យ៉ាង! ជួយឲ្យអ្នកអាចភ្ញាក់ពីព្រលឹមបានយ៉ាងងាយ!

សំរាប់អ្នកដែលពិបាកក្នុងការងើបពេលព្រឹកព្រលឹម

220

ការចូលគេងពីព្រលប់ ភ្ញាក់ពីព្រលឹម គឺមានប្រយោជន៍ដល់យើងច្រើនមែនទែន សុខភាពក៏ល្អ មានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារផ្សេងៗបានទៀត។ ទោះបីជាវាមានប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនធំ នៅតែមិនអាចធ្វើបាន គេងទ្រម៉ក់ដល់ថ្ងៃត្រង់សឹងរាល់ថ្ងៃ។

អញ្ចឹងម៉ោះ! អ្នកដែលគេងទ្រម៉ក់ទាំងឡាយ មកសាកល្បងតាមវិធីដូចខាងក្រោមនេះមើល៍ក្រែងលោផ្លាស់ប្តូរទម្លាប់នេះបាន៖

1.កុំបង្ខំក្រោកពីដំណេកឲ្យលឿនជាងម៉ោងធម្មតាច្រើនម៉ោងពេក៖

ចាប់ផ្តើមពីការព្យាយាមទម្លាប់ ក្រោកពីដំណេក ឲ្យលឿនជាងធម្មតាពី១៥នាទី ទៅ៣០នាទីអីបានហើយ នៅពេលដែលមានអារម្មណ៍ថាធ្លាប់ហើយ ចាំបន្ថយ១៥នាទីទៀត​ រហូតដល់អាចក្រោកពីព្រលឹមទៅតាមម៉ោងកំណត់ដែលខ្លួនចង់បាន។

2.ឆាប់ចូលគេងឲ្យបានលឿន៖ 

ព្យាយាមចូលគេងឲ្យបានលឿន កាត់បន្ថយការមើលរឿង ឬលេងអិនធឺណេតដល់យប់ជ្រៅ ងាកមកអានសៀវភៅបណ្តើរគេងបណ្តើរដើម្បីជួយអ្នកឆាប់ងងុយគេង ពេលយប់ឆាប់គេង ពេលព្រឹកក៏ភ្ញាក់បានលឿនដែរ ។ បើសិនជាដាក់នាឡិការោទិ៍ ជិតកន្លែងគេងពេក អ្នកនឹងងាយស្រួលបិទវា ពេលដែលវារោទិ៍ដាស់អ្នក តែពេលដែលដាក់នៅឆ្ងាយ ​ អ្នកត្រូវពិបាកក្រោកទៅបិទវា  វាជួយអ្នកស្វាងពីការងងុយគេង និងធ្វើឲ្យអ្នកភ្ញាក់ទាន់ម៉ោងបាន។

3.ដាក់នាឡិការោទិ៍ឲ្យឆ្ងាយពីគ្រែគេង៖​

បើសិនជាដាក់នាឡិការោទិ៍ ជិតកន្លែងគេងពេក អ្នកនឹងងាយស្រួលបិទវា ពេលដែលវារោទិ៍ដាស់អ្នក តែពេលដែលដាក់នៅឆ្ងាយ ​ អ្នកត្រូវពិបាកក្រោកទៅបិទវា វាជួយអ្នកស្វាងពីការងងុយគេង និងធ្វើឲ្យអ្នកភ្ញាក់ទាន់ម៉ោងបាន។

4.នឹកគិតពីការងារចាំបាច់ ហើយត្រូវបង្ហើយនៅពេលព្រឹកស្អែក៖ 

ការងារដែលសំខាន់ ចាំបាច់ត្រូវធ្វើ ក៏ជួយឲ្យអ្នកក្រោកពីគេងបានលឿនខុសពីសព្វមួយដងបានដែរ។

នាំមកជូនដោយ : វិបស្សនា

(ប្រភព)៖ https://zenhabits.net/how-i-became-early-riser/)