ads space
Home សង្គមនិងជីវិត

សង្គមនិងជីវិត

ព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងសង្គម នាពេលបច្ចុប្បន្ន

៣ថ្ងៃ ២យប់ ដំណើរកម្សាន្តដ៏រីករាយរបស់គ្រួសារ អិល ប៊ី អិន នៅខេត្តមណ្ឌលគីរី

ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិកនៅតាមគ្រប់ស្ថាប័ន អិល ប៊ី អិន ទាំងអស់ កាលពីថ្ងៃទី ២២ ២៣ និង ២៤ ខែវិចិ្ឆកា​ ឆ្នាំ២០១៩ ក្រុមហ៊ុន អិល ប៊ី អិន គ្រុប ឯ.ក បានរៀបចំនូវដំណើរកម្សាន្តប្រចាំឆ្នាំដ៏ធំមួយឆ្ពោះទៅកាន់ខេត្តមណ្ឌលគីរី។ ខេត្តមណ្ឌលគីរីជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ទឹកជ្រោះ និង ខ្យល់អាកាសបរិសុទ្ធ ជាកន្លែងដែលអាចឲ្យបងប្អូនក្រុមការងារទាំងអស់គ្នាបានសម្រាកកាយ លម្ហែខួរក្បាល និង ទទួលយកអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិ។ ដោយនៅក្នុងដំណើរកម្សាន្តនេះ បុគ្គលិកដែលចូលរួមទាំងអស់មានចំនួនប្រមាណជាង៩៥នាក់...

«ទឹកចិត្តដ៏ប្រពៃពីលោកឧកញ៉ា លីម ប៊ុណ្ណា! ជំនួយថ្មមិច ១៤០តោន! ដើម្បីចាក់ផ្លូវ សម្រួលដល់ការធ្វើដំណើររបស់យាយ តា ពេលមកធ្វើបុណ្យ !!! »

ទឹកចិត្តដ៏ប្រពៃក្នុងកិច្ចការងារជួយសង្គម និងមនុស្សធម៍ តែងតែមានវត្តមានរបស់លោកឧកញ៉ា លីម ប៊ុណ្ណា​ និងលោកជំទាវ ថុង ធីតា ចូលរួម...

រដូវបុណ្យទាន គេគ្រប់គ្នាបង្ហោះរូបទៅវត្ត តែអតីតតារាសម្តែងសាត់ រស្មី បែរជាបង្ហោះរូបថតប្រអប់បាយរាប់សិបកញ្ចប់ទៅវិញ !!!

កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ដែលត្រូវជាថ្ងៃបិណ្ឌវេនទី៩ នៅក្នុងគណនីFacebookផ្ទាល់របស់តារាសម្តែង សាត់​រស្មី ពុំមានរូបភាពបង្ហោះនៅវត្តដូចគេដទៃឡើយ តែតារាសម្តែងរូបនេះជាមួយនឹងក្រុមគ្រួសារបានរៀបចំបាយ និងទឹកសុទ្ធជាច្រើនប្រអប់ដើរចែកជូនដល់ក្មេងកំព្រា ចាស់ជរា និងជនពិការ នៅតាមផ្លូវ ទាំងមេឃភ្លៀង
វត្ថគុហ៍

សាលាឆាន់ក៏ចាស់ទ្រុឌទ្រោម​ រីឯចង្ហាន់មួយពេលទុកឆាន់ដល់ទៅ3ថ្ងៃ

យសារតែទីតាំងវត្តនៅឆ្ងាយ និងស្ថិតនៅលើភ្នំផង ទើបមានប្រជាពលរដ្ឋតិចតួចណាស់ដែលបានស្គាល់វត្តនេះ។ សម្រាប់ក្នុងរដូវពិធិបុណ្យកាន់បិណ្ឌនេះតែម្តង លោកតាអាចារ្យនៅក្នុងវត្តភ្នំគុហ៍នេះមានប្រសាសន៍ថា វត្តភ្នំគុហ៍ពុំមានវេនកាន់បិណ្ឌនោះទេ ហេតុនេះនៅពេលដែលមានញាតិញោមពុទ្ធបរិស័ទមកប្រគេនចង្ហាន់ដល់ព្រះសង្ឃ លោកបានអោយយាយតាដែលនៅក្នុងវត្តនេះ ចែករំលែកចង្ហាន់ជាពីរបីចំណែក​ សម្រាប់ឆាន់នៅថ្ងៃបន្ទាប់ទៀត។

«ពេលនាងទៅវត្ត»

ចុះអ្នកទាំងអស់គ្នាបានធ្វើគ្រប់ចំនុចទាំងអស់នេះដែរឬទេ?

សាច់សត្វប៉ុន្មានប្រភេទនេះ! ហាមយកទៅធ្វើម្ហូបប្រគេនព្រះសង្ឈដាច់ខាត!!!

ពីធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ ទំនៀមទម្លាប់ជារៀងរាល់ឆ្នាំនៅថ្ងៃទី១រោចខែភទ្របទ  ប្រជាជនខ្មែរតែងតែនាំគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ។ ប្រជាជនខ្មែរតែងតែមានជំនឿថា នៅថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទនេះ គឺជាថ្ងៃដែលយមរាជព្រលែងពពួកប្រេតដែលអត់ឃ្លានអាហារជាយូរមកហើយ នៅក្នុងចំណោមប្រេតទាំងនោះ អាច​និងមានញាតិសណ្តានខ្លួនឯងដែលបានចែកឋានទៅហើយ ហេតុនេះពួកគេត្រូវរៀបចំចង្ហាន់ ស្លាដក់ គ្រឿងតីយទាន ទៅប្រគេនព្រះសង្ឃនៅឯវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដូនតាខ្លួន។ តាមគម្ពីរព្រះពុទ្ធសាសនាបានអប់រំពុទ្ធបរិស័ទថា ព្រះពុទ្ធមិនបានដាក់កំហិតក្នុងការរៀបចំចង្ហាន់នោះទេ។ ញាតិញ៉ោមពុទ្ធបរិសទ្ធ ចង់ធ្វើម្ហូបអ្វីក៏បានដែរ គឺលោកមិនប្រកាន់ តាមតែសទ្ធាជ្រះថា្លរបស់យើងគ្រប់គ្នា។  

ទៅវត្តរាល់ដង!! ប្រគេនចង្ហាន់ព្រះសង្ឈបានត្រឹមត្រូវដែរឬអត់ហ្នឹង??

រដូវបុណ្យភ្ជុំបានមកដល់ហើយ! នៅរៀងរាល់ឆ្នាំ ប្រជាជនខ្មែរយើងគ្រប់ផ្ទះ តែងចំណាយពេលរៀបចំទុកដាក់ធ្វើម្ហូបជាច្រើនមុខ រួមជាមួយនឹង នំ​ ចំណី បង្អែមផ្សេងៗ ព្រមទាំងរបស់ក្រៀមៗ​ជាច្រើនយកទៅវត្ត ដើម្បីប្រគេនដល់ព្រះសង្ឈ នៅតាមទីវត្តអារាម ទាំងនៅជិត និងនៅឆ្ងាយ ក៏ដូចជាទាំងនៅក្នុងក្រុង និងតាមបណ្តាខេត្តនានា គឺចាប់តាំងពីថ្ងៃបិណ្ទទី១​ រហូតដល់ថ្ងៃបុណ្យភ្ជុំធំតែម្តង។  សម្រាប់ការប្រគេនចង្ហាន់ដល់ព្រះសង្ឈជាធម្មតា គឺគេធ្វើការវេរប្រគេនមិនឲ្យលើស ឬផុតពីវេលាថ្ងៃត្រង់ឡើយ។ ហើយការវេរប្រគេនចង្ហាន់នេះទៀតសោតក៏មានបែបបទត្រឹមត្រូវផងដែរ ដែលយើងគ្រប់គ្នាគួរយល់ដឹង និងប្រតិបត្តិតាម ដើម្បីសម្តែងការគោរពដល់បព្វជិតនៃសាសនារបស់យើង។ ១. ថ្វាយបង្គំព្រះពុទ្ធរូប និងព្រះសង្ឈជាមុនសិន ២. រៀបចំយកចង្ហាន់ទាំងអស់ដាក់លើថាសដើម្បីងាយស្រួលក្នុងការវេរប្រគេន

ចូលរួមអបអរសាទរ! អច្ឆរិយៈកម្ពុជា ហុង ភារិន និង បងប្រុស ដែលមានឱកាស បានចូលជួបផ្ទាល់ជាមួយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត!

«​​​​​​​​​ ហុង ភារិន និងបងប្រុស ពេលនេះមានឱកាស បានចូលជួបសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅគេហដ្ឋានរបស់លោកទាំងពីរផ្ទាល់តែម្តង។»

វីធី៤យ៉ាង!!! ជួយឲ្យអ្នកឈប់យកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ!

ការដែលមិនគួរយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ វាគឺជារឿងមួយដែលយើងគ្រប់គ្នាសុទ្ធសឹងតែបានដឹងឮរួចមកហើយ។ ប៉ុន្តែទម្លាប់មនុស្សយើងភាគច្រើននៅតែបន្តធ្វើវាដដែល ចូលចិត្តផ្តល់តម្លៃទៅលើអ្វីដែលអ្នកដទៃមានថាល្អជាងខ្លួនឯងជានិច្ច រហូតធ្វើឲ្យ ខ្លួនឯងមិនសប្បាយចិត្ត ហើយ​បាត់បង់ជំនឿចិត្តថែមទៀតផង។ បើសិនជាអ្នកសង្កេតឃើញថាខ្លួនកំពុងតែគិតផ្តេសផ្តាសបែបនេះ គួរសាកល្បងមកធ្វើតាមវិធីសាស្រ្តទាំងប៉ុន្មានខាងក្រោមមើល៍៖ ១. កាត់បន្ថយការជឿជាក់ទៅលើសកម្មភាពលើបណ្តាញសង្គម ជាធម្មតានៅលើបណ្តាញសង្គម ​(Facebook, Instagram, YouTube…) ភាគច្រើនគេតែងផុសពី ភាពជោគជ័យ ការជួបជុំគ្នាសប្បាយៗ សំលៀកបំពាក់ហ៊ឺហា ស៊ីវិល័យ ជាដើម.. គេមិនដែលយករឿងទុក្ខលំបាក បញ្ហានៃជីវិតពិរបស់ពួកគេមកបង្ហាញក្នុងបណ្តាញសង្គមឡើយ។ ដូច្នេះគប្បីស្វែងយល់ពីរឿងរ៉ាវជុំវិញខ្លួនឲ្យបានល្អិតល្អន់ កុំឆាប់ជឿជាក់ទៅអ្វីមួយដោយងាយៗពេក។ 

តាមដានជាមួយយើង

6,260SubscribersSubscribe

ព័ត៏មានថ្មីៗ